-->

ល្ខោនទូរទស្សន៍ (ទេវបុត្រ4G រាជនី79)



ល្ខោនភាគទូរទស្សន៍រឿង ( ទេវបុត្រ4Gរាជនី79)

គឺជាការចងចាំដ៏រីករាយនិងស្រស់ស្អាតរបស់ខ្ញុំដែលបាននិពន្ធ និងដឹកនាំសម្តែងអស់រយៈពេលជិត៣ខែ

ជាមួយតួសម្តែងទាំងអស់ដែលសុទ្ធតែស្រស់សង្ហារ និងពោរពេញដោយពិសោធន៍ ពូកែ ធ្វើឲ្យខ្ញុំមិនសូវជាជួបឱបសគ្គក្នុងការថតនោះទេ! ការថតរយៈពេល ជិត៤០ថ្ងៃ! ពួកយើងនៅជាមួយគ្នា តាំងពីព្រឹកដល់យប់ជ្រៅ បាយ៣ពេលជុំគ្នា! មានក្តៅ មានភ្លៀង មានងងុយគេង មានហត់!  

បញ្ហា​​ឱបសគ្គ៖ 

- ស្រីណេត ដែលជាតួអង្គជានាងមនោរាហ៍ក្នុងសាច់រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលថតបានពាក់កណ្តាលរឿង! ធ្វើឲ្យខ្ញុំ ធ្វើការសម្រេចចិត្តភ្លាមៗស្ទើរតែមិនទាន់ ខណៈពេលដែលបានកក់ទីតាំង តួសំខាន់ៗ និងក្រុមការងារចោលអស់ប្រាក់ជាច្រើន!! 

- បងស្រីអេងវាណងមានបញ្ហាវះកាត់ពិនិត្យមហារីកឆ្អឹងជើង ត្រូវបញ្ជូនទៅប្រទេសថៃដើម្បីព្យាបាលខណៈពេលត្រឡប់មកវិញ ត្រូវបង្ខំឲ្យគាត់ថតទាំងដើរមិនត្រង់ តែគាត់បានស៊ូថតរហូតបានសម្រេច! ខ្ញុំពិតជាស្ញើចសរសើរគាត់ខ្លាំងណាស់! 

- បងម៉ាប់ ដែលជាតួអង្គលេខា នៅក្នុងរឿង! បានស្លាប់  ដោយសារជំងឺខណៈពេលថតជិតបញ្ចប់សាច់រឿង ធ្វើឲ្យខ្ញុំជួបបញ្ហាកែប្រែឈុតឆាកស្ទើរតែវីវក់។


ទោះជាយ៉ាងណា! នៅទីបញ្ចប់ពួកយើងនៅតែអាចសាមគ្គីគ្នាបញ្ចប់ការងារនេះដោយរលូន និងជោគជ័យ! ជាពិសេសតួឯកប្រុស និងតួឯកស្រី ពួកគាត់តែងតែញញឹម និងមិនដែលប្រកែកចំពោះអ្វីដែលខ្ញុំស្នើសុំចំពោះពួកគាត់នោះទេ! 

- អរគុណប្អូនប្រុសធុលមករា ដែលជាជំនួយការរបស់ខ្ញុំ ជាមួយស្រីលីនជា Producer ដ៏ពូកែ!

- អរគុណ ស្រីឌី ស្រីម៉ាប់ បងជា អ្នកផាត់មុខ និងអ្នករៀបចំខោអាវទាំងអស់ដែលបានចូលរួមក្នុងការងារនេះ តាំងពីដើមដល់ចប់! 

-អរគុណ ក្រុមការងារបច្ចេកទេស និងក្រុមកាមេរាមេនទាំងអស់ទោះបីជាមួយមានការដោះដូរជិត១០នាក់ក៏ដោយ! ក៏យើងនៅតែអាចកែប្រែបញ្ហាបានដោយជោគជ័យ! 

នេះគឺជាការចងចាំដ៏ស្រស់ស្អាតដែលខ្ញុំមិនអាចបំភ្លេចបាន! 

ជីហ្សង់តួអង្គនាងរាត្រី / ចាស្ទីនតួអង្គប្រុសចន

សោភាតួអង្គនាងចន្ទ្រានៅក្នុងរឿង
ឈុតមួយក្នុងរឿងដែលធ្វើឲ្យខ្ញុំសើចចង់លេចនោម សម្តែងដោយប្អូនភីហ្សា 

លោកខេវិន និងអ្នកនាងដានីអារីយាក៏ជាតួអង្គដ៏សំខាន់ក្នុងសាច់រឿង
បងស្រីអេងវាណង មកថតទាំងឈឺជើង!


0 comments:

Post a Comment